រថយន្ត ២​គ្រឿង​បុក​គ្នា​!! បណ្តាល​អោយ​មួយ​គ្រឿង​ក្រឡាប់​ផ្ងា​ជើង

0

ព្រះ​សីហ​នុ​៖ រថយន្ត​២​គ្រឿង​បុក​ប៉ះ​គ្នា​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៣៨-១៣៩​ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។ សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​ទាំង​២​គ្រឿង មាន​ទិស​ដៅ​ស្របគ្នា​ភ្នំពេញ​-​ព្រះ​សីហ​នុ ក្នុង​នោះ​មួយ​គ្រឿង​ជា​រថយន្ត​កូរ៉េ​ដឹក​ពូក​និង​គ្រែ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A 9875 បើកបរ​ដោយ​ឈ្មោះ ហន ឈុ​ន​ហ័​ង អាយុ ២៨​ឆ្នាំ រង​របួសស្រាល មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្នោះ ហន ហៃ រង​របួសធ្ងន់​។ រថយន្ត​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ ភ្នំពេញ​2AL 4215 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នេះ​មិន​មាន​អ្នក​រង​គ្រោះ​ឡើយ​។

ករណី​នេះ​សមត្ថកិច្ច​បាន​អន្តរា​គម​ន៌​ជួយ​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ និង​ចាត់ចែង​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News