ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Bong Phearom បានបង្ហោះនៅក្នុងបង្ហាញសង្គមអំពីការចែកសាច់ក្រពើហ្វ្រី ដោយមិនយកលុយ។ ក្នុងនោះគាត់បានសរសេរបញ្ជាក់ថា “ជំរាបសួរពុកម៉ែអ៊ុំពូរមីង បងប្អូនទាំងអស់ដែលនៅជិតក្រុងតាខ្មៅចង់ហូបសាច់ក្រពេីអាចមកយកនៅចំណុច ហួសប៉ុសលេខ5ហួសស្ពានបាក់ប្រហែល200ទៅ300មខាងស្ដាំដៃមានរបងសាំងសីពណ៌ខៀវបងប្អូនអ៊ុំពូរមីងអាចចូលយកបាន ចែកហ្វ្រីចាប់ពីថ្ងៃនឹងរហូតដល់ថ្ងៃទី30ខែ7។ សូមអគុណ”៕
