មូលហេតុ​ដែល Raphinha សម្រេចចិត្ត​ចូលរួម​ជាមួយ Barça (មានវីដេអូ)

0

Raphinha បាន​សារភាព​ថា​ការ​មើល​តារា​ឆ្នើម Ronaldinho លេង​ឱ្យ​ក្រុម Barcelona ក្នុង​ទសវត្សរ៍​ឆ្នាំ 2000 បាន​ធ្វើ​ឱ្យ​គាត់​គួ​ច​ចិត្ត​ស្រលាញ់​ក្រុម​យក្ស​កា​តា​ឡាន់​មួយ​នេះ​។

ខ្សែបម្រើ​ស្លាប​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​ទៅ​កាន់ Camp Nou កាលពី​ថ្ងៃ​សុក្រ ដោយ​បដិសេធ​សំណើរ​របស់ Chelsea ហើយ​ក្រុម​កាំភ្លើង​ធំ Arsenal ក៏​ចាប់អារម្មណ៍​ចង់បាន Raphinha ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​បង្ហាញមុខ Raphinha ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្តី​ស្រលាញ់​របស់​គាត់​ចំពោះ Ronaldinho ពិតជា​មាន​ឥទ្ធិពល​លើ​កន្លែង​ដែល​គាត់​ចង់ទៅ បន្ទាប់​ពី​ចាក​ចេញពី​ទឹកដី Elland Road​។

Raphinha បាន​និយាយ​ថា​៖ «​ខ្ញុំ​ចាប់ផ្តើម​មើល Barça នៅ​ពេល​ដែល Ronaldinho មក​ទី​នេះ​។ អ្វី​គ្រប់យ៉ាង​ដែល​គាត់​សម្រេច​បាន​នៅ​ទី​នេះ ពិតជា​មាន​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់ខ្ញុំ ខ្ញុំ​តែងតែ​ចង់​មក​ទី​នេះ​»​។

«​ខ្ញុំ​តែងតែ​សង្ឃឹមថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​អាច​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ក្មេង ដើម្បី​ចូលរួម​ជាមួយ​ក្រុម Barça​។ យើង​ទាំងអស់​គ្នា​មាន​របៀប​លេង​ខុស​ៗ​គ្នា ដូច្នេះ​ខ្ញុំ​ពិតជា​ខុស​ពី Ronaldinho»

Ronaldinho បាន​ចូលរួម​ជាមួយ Barcelona ពី PSG នៅ​រដូវក្តៅ​ឆ្នាំ 2003​។ វីរបុរស​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ឈ្នះ​ពានរង្វាន់ La Liga ចំនួន​ពីរ និង​ពានរង្វាន់ Champions League ជា​លើក​ទី​ពីរ​របស់​ក្លឹ​ប​ជាមួយនឹង​ក្រុម Barcelona ខណៈ​ពេល​ដែល​គាត់​ក៏​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ 2005 ផង​ដែរ​៕