រក​ឃើញ ៦​កន្លែង​ទៀត ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

តាម​រយៈ​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. ប្រចាំ​នៅ​ខេត្ត​ខាងលើ នៅ​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ មន្ត្រី​ជំនាញ​បាន​បន្ត​ធ្វើការ​ត្រួតពិនិត្យ​អនុលោម​ភាព​របស់​ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​ស្ថិត​ក្នុងស្រុក​បន្ទាយ​អំពិល​និង​ក្រុង​សំរោង ស្រុក​កំពង់ត្រឡាច​និង​ស្រុក​ទឹកផុស ស្រុក​សំរោង​ទង ស្រុក​គងពិសី​និង​ក្រុង​ច្បារមន ស្រុក​ពួក ស្រុក​អង្គរជុំ​និង​ក្រុង​សៀមរាប ស្រុក​ឈូក​និង​ស្រុក​ជុំ​គិរី ស្រុក​សណ្តាន់ និង​ស្រុក​ស​ន្ទុ​ក បាន​សរុប​ចំនួន ៣៨​ស្ថានីយ​/​ដេប៉ូ ដែល​ក្នុង​នោះ​មន្ត្រី​យើង​បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​មិន​មាន​អនុលោម​ភាព​ចំនួន​៦ និង​បាន​ធ្វើការ​ណែនាំ រួម​ទាំង​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​តាម​ច្បាប់​ជា​ធរមាន​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF