ចាប់​ជនសង្ស័យ ២​នាក់ ជំនាញ​ខាង​កាច់​សោរ​.​ក ម៉ូតូ

0

បាត់ដំបង ៖ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​០០​នាទី លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោរ​លួច​យក​ម៉ូតូ​) ០១​ករណី នៅ​ចំណុច​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១.​ឈ្មោះ សំ ម៉ា​រី ហៅ តាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​២.​ឈ្មោះ ពៅ រ៉​ហ៊ី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

លោក​អធិការ​នគរបាល​ស្រុក​សង្កែ បាន​រាយការណ៍​អោយ​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ គឺ​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៣​និង​៣០​នាទី ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ ០១​គ្រឿង នៅ​ចំណុច​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

ករណី​នេះ នគរបាល​ស្រុក​សង្កែ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ