រថយន្ត​កុង​ទឺ​ន័​រ​រេ​ចង្កូត​បុក​ដើមឈើ ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង

0

កំពង់ស្ពឺ​៖ កាលពី​ម៉ោង ២៤:០០​នាទី​រំលង់​អា​ធ្រា​ត្រ​ចូល​ថៃ្ង​ទី​១៦ កក្កដា ២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៣-១០៤ ត្រង់​ចំណុច​ភូមិ​ទី ៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្ក​ឡើង​ដោយ​រថយន្ត​កុង​ទឺន័​រ​មួយ​គ្រឿង។ ក្នុងនោះអ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​) រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​ខាងលើ ជួប​ឧបសគ្គ​រេ​ចង្កូត​បុក​ដើមឈើ​ធ្លាក់​ផ្លូវ​ក្រឡាប់​ទៅ​ផ្នែក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​។

ក្នុង​ហេតុ​ការ​នេះ​បណ្ដាល​ឱ្យ​ខូចខាត​រនាំង​ការពារ​ផ្លូវ​ខូចខាត​ប្រវែង​ប្រហែល ៥០​ម៉ែត្រ​, បាក់​ដើមឈើ ៤ ដើម និង​រថយន្តរ​ខូចខាត​ធ្ងន់​។ ករណី​នេះ​សមត្ថកិច្ច​កំពុង​អន្ដរាគមន៍ ជួយ​រក​មធ្យោបាយ​រថយន្ដ​ស្ទួ​ច និង​បន្ដ​ស្រាវជ្រាវ​រក​ម្ចាស់​ក្រុមហ៊ុន ដើម្បី​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ