បង្ក្រាប​ទីតាំង​លក់​ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច ៣​ទីតាំង ដកហូត​បាន ៥៤០០​ដើម

0

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ៩​និង​៤០​នាទី កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ទោ សាន សុ​ទ្ធី​, លោក​ឧត្តមសេនីយ៍ទោ ឆាយ ហួត​, លោក​ឧត្តមសេនីយ៍ត្រី គឹ​ម តូ និង​លោក​វរសេនីយ៍ទោ ទេព សុវណ្ណ​ដា​រ៉ា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​គោលដៅ​លក់​ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​០៣​គោលដៅ​ជា​បន្តបន្ទាប់ ៖

-​ទីតាំង​ទី​១: នៅ​ចំណុច មុខ​ផ្លូវ​ប៉ុស្តិ​ទូរទស្សន៍​បា​យន្ត សង្កាត់​និរោធ ខណ្ឌ​ច្បារ​អ​ពៅ រាជធានី​ភ្នំពេញ​(​ចែកចាយ​)​។

-​ទីតាំង​ទី​២: នៅ​ចំណុច ផ្ទះ​លេខ​៣០ ផ្លូវ P១០F បូ​រី​ប៉េង​ហួត​(​បឹង​ស្នោ​)​ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ដាក់​តាំង​លក់ ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច​)​។

-​ទីតាំង​ទី​៣: នៅ​ចំណុច ផ្ទះ​លេខ ៩៧ ផ្លូវ​លេខ​M០២ បុរី​ប៉េង​ហួត​(​បឹង​ស្នោ​)​ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ស្តុក​ឧបករណ៍​បារី​អេ​ឡិច​ត្រ​និ​ច​)​។

លទ្ធផល ៖

ក​-​បាន​អញ្ជើញ​មនុស្ស ០៣​នាក់​:

១-​ឈ្មោះ ខាត់ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ​។

២-​ឈ្មោះ ភួង ចេ​ង​យី ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ​។

៣-​ឈ្មោះ ភាវ ផង់ ភេទ​ស្រី អាយុ ២២​ឆ្នាំ ជនជាតិ ខ្មែរ​។

ខ​-​វត្ថុ​តាង​ចាប់​យក​បាន ៖

១-​ឧបករណ៍​សម្រាប់​ជក់ YOOZ(E.CIGARETTE)​ចំនួន ៨៦​កេស ស្មើ ៥៤០០​ដើម​។

២-​ទឹក​សម្រាប់​ជក់ YOOZ (E.CIGARETTE)​ចំនួន​១០៥​កេស ស្មើ​៤០៥០​ប្រអប់ (១២១៥០​ដប​)

បច្ចុប្បន្ន​មនុស្ស ៣​នាក់​ខាងលើ បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ធ្វើ​អាជីវកម្ម រួច​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ចំពោះ​វត្ថុ​តាង​ចាប់​យក​ខាងលើ​រក្សា​ទុក​នៅ មន្ទីរ​ប្រឆាំង​គ្រឿងញៀន រង​ចាំ​មាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​យក​ទៅ​បំផ្លាញ​ចោល​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ