មិនដឹង​កើត​អ្វី? បើករថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​របាំង​ចែក​ទ្រូងផ្លូវ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:៥០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅ​ចំនុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​ក​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​លុ​ច​ស៊ី​ស 450h ពណ៌​ស មាន​ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៩៨២៨ ក្នុង​សភាព​រ៉េ ហើយ​ទៅ​បុក​នឹង​របាំង​​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​៕