មិន​ដឹង​មានរឿង​អ្វី? ទើប​គាត់​សម្រេចចិត្ត​ធ្វើ​រឿង​នេះ

0

កោះកុង ៖ នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ លោក​អនុ​ភូមិ​សា​រ៉ា​យ ឈ្មោះ មាស សុខ បាន​រាយការណ៍​ប្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយ​ស្វាយ​ថា​មាន​ករណី​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ។

សាកសព​ឈ្មោះ គក ភៀវ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ ។ មុន​ពេល​កើតហេតុ ពេល​ទៀប​ភ្លឺ​ប្ដី​បាន​ដាំទឹក​ក្ដៅ​ឲ្យ​ប្រពន្ធ ស្រាប់តែ​អត់​ឃើញ ក៏​ឃើញ​តែ​ស្បែកជើង​នៅ​ជាប់​ជណ្ដើរ​មុខ​ផ្ទះ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​ឃើញ​ប្រពន្ធ​ចង​.​ក​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​មក ក៏​ស្រែកហៅ​សាច់ញាតិ​មក​ជួយ ។

បន្ទាប់​ពី​កើតហេតុ ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​គ្រូពេទ្យ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ពិនិត្យ​លើ​សាកសព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ស្នា​មរឹតក​ជុំវិញ​ឡើយ ។

សមត្ថកិច្ច​ជំនាញ​បាន​សនិដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតមែន​ពុំ​មាន​ករណី​អំពើ​ឃាតកម្ម​ឡើយ និង​បាន​ធ្វើ​លិខិត​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ព្រ​ពៃ​ណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ