ធ្វើ​ស្តាយ​សុំ​បារី ហើយ​ឆ្លៀតឪ​កាស​លួច​ម៉ូតូយកតែម្តង

0

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នក​របាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យ៉ាវ ទី ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ លោក​វរសេនីយ៍ទោ​បន្ត​ថា ជន​នេះ​កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​១០ ខែ​ក​កក្កដា ឆ្នាំ ២០២២ បាន​លួច​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម របស់​ឈ្មោះ ណាត ស៊ី​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ខណៈ​ដែល​ជនសង្ស័យ​ចូល​ទៅ​សុំ​បារី​ម្ចាស់​ម៉ូតូ​នៅ​ក្នុង​បន្ទប់ រួច​ចេញ​មក​វិញ​ឃើញ​ម៉ូតូ​នៅ​ជិត​ឡធ្យូង ក៏​ជិះ​ចេញ​ទៅ​បាត់ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន ។

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​អា​ខ្មៅ​(​ណាត ស៊ី​ណា )​នោះ​មែន ក្រោយ​ពី​លួច​បាន​គេ​ជិះ​ទៅ​អគារ​ថ្មី វេលា​ម៉ោង​១​ជិត​២​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា យក​ទៅ​លក់​ឲ្យ​ឈ្មោះ ណែ​ត ភេទ​ស្រី និង​ប្តី (​មិនដឹង​ស្គាល់​កន្លែង​ស្នាក់​នៅ​) បាន​តម្លៃ​១៥​ម៉ឺន​រៀល ចំពោះ​លុយ​ដែល​លក់​ម៉ូតូ​បាន​គេ​ទិញ​ស្រា​ផឹក​អស់ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​បន្ថែម​ថា ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ម្ចាស់​ម៉ូតូ​និង​ចម្លើយ​សារភាព​ជនសង្ស័យ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព​៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ