ឃាត់​ជនជាតិ​ចិន ១១​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង ១,៨០​តោន និង​សារធាតុ​គីមី ជាង ២៧៦​តោន

0

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​០៩ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង លោក​វរសេនីយ៍ឯក តោ ដា​រិ​ទ្ធ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វ​ឌ្ឍ​នា លោក​វរសេនីយ៍ទោ ថៃ រិ​ទ្ធី​រក្ស នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ទោ ហុង វ​ណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ​ប្រចាំការ​នៅ​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្វាយ​រៀង ព្រៃវែង និង​ខេត្តកណ្តាល សម្របសម្រួល​ដោយ​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​បង្ក្រាប​ករណី​កែ​ច្នៃ​ផលិត​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន ១១​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង ១,៨០​តោន និង​សារធាតុ​គីមី ជាង ២៧៦​តោន នៅ​រាជធានី​ភ្នំពេញ ស្វាយ​រៀង ព្រៃវែង និង​ខេ​ត្ក​កណ្តាល​។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៣​ខែ លុះដល់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែ​ច្នៃ​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុគីមី​ផ្សំ ចំនួន ១២​គោលដៅ​ផ្សេង​ៗ​គ្នា​ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ០៧​គោលដៅ ខេត្តស្វាយរៀង​០២​គោ​ដៅ ខេត្តព្រៃវែង​០១​គោលដៅ ខេត្តកណ្តាល​០២​គោលដៅ ក្នុង​នោះ​មាន​ទីតាំង​កែ​ច្នៃ​ផលិត ១​ទីតាំង និង​ស្តុក​ទុក​ចំនួន ៦​ទីតាំង រួម​មាន ៖

-​ទីតាំង​ទី​១៖ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។
-​ទីតាំង​ទី​២៖ នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។
-​ទីតាំង​ទី​៣៖ នៅ​ចំណុច ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង (​ឃ្លាំង​ស្តុករ​សា​ធាតុ​ញៀន​កេ​តា​មីន​)​។
-​ទីតាំង​ទី​៤៖ នៅ​ចំណុច​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​រោងចក្រ​កែ​ច្នៃ ផលិត កេ​តា​មីន​)​។
-​ទីតាំង​ទី​៥៖ នៅ​ចំណុច​ផ្លូវ​ក្លោ​ង​ទ្វារ​វត្ត​ដឹក​ដា ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លោ​ត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។
ទីតាំង​ទី​៦៖ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល រាជធានី​ភ្នំពេញ (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។
-​ទីតាំង​ទី​៧៖ នៅ​ចំណុច​កំពង់​ផែស្ងួត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល (​កុង​ទឺ​ន័​រ ផ្ទុក​សារធាតុ​គីមី​)

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​រួម​មាន ៖
១-​ឈ្មោះ WU YI LIN ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។
២-​ឈ្មោះ JI ZHONG JUN ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន​។
៣-​ឈ្មោះ WANG CHUAN QIAO ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ចិន​។
៤-​ឈ្មោះ LI BIN YANG ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ ចិន​។
៥-​ឈ្មោះ CAI FENG FENG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ចិន
៦-​ឈ្មោះ WANG PING ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ជនជាតិ ចិន​។
៧-​ឈ្មោះ WANG XUN HUI ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ ចិន
៨-​ឈ្មោះ CAI LIANG ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិ ចិន​។
៩-​ឈ្មោះ XU JIAN ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ ចិន​។
១០-​ឈ្មោះ LUO GUANG HUI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ ចិន
១១-​ឈ្មោះ LI WEN SHUO ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ ចិន​។

ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
– របាយ​សារធាតុ​ញៀន​កេ​តា​មីន ចំនួន ១ តោន ៨២៧ គ​.​ក្រ ៩៥២ ក្រាម​។
– សារធាតុ​គីមី និង​គីមី​ផ្សំ​ចំនួន ២៧៦​តោន ៧៤៩ គ​.​ក្រ​។
– ឧបករណ៍ សម្ភារ​: គ្រឿងបន្លាស់​សម្រាប់ កែ​ច្នៃ ផលិត គ្រឿងញៀន​មួយ​ចំនួន​ធំ​។
– កេ​តា​មីន ទម្ងន់​សុទ្ធ ២១៨.៦២ ក្រាម​។
– រថយន្ត ០៨​គ្រឿង
– ម៉ូតូ ០៣​គ្រឿង
– ទូរស័ព្ទ​ដៃ ១៩​គ្រឿង
– អចលនទ្រព្យ ចំនួន​០៧​កន្លែង (​ខុន​ដូរ​០២, ឃ្លាំង​០៤ , រោងចក្រ​ផលិត ០១, ផ្ទះ​វីឡា​០១)​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ