យោងតាមអ្នកកាសែតដែលជំនាញខាងដោះដូរកីឡាករលោក Fabrizio Romano បានឲ្យដឹងថាក្លឹប Manchester United នឹងជួបជាមួយ Ajax នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង Lisandro Martínez។ ការចរចាឥឡូវបានចូលដល់ដំណាក់កាលសំខាន់ៗ។
គួររំលឹកឡើងវិញដែរថា សំណើចុងក្រោយរបស់ Man Utd ត្រូវបានបដិសេធ ប៉ុន្តែទីបំផុត Ajax បានយល់ព្រមលក់ Lisandro តាមលក្ខខណ្ឌរបស់ពួកគេ ហើយកីឡាករបានទទូចថាគាត់ចង់ផ្លាស់ទៅក្របខ័ណ្ឌ Premier League ឆាប់ៗនេះ៕