បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង០៨និង២០នាទី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ដោយស្ត្រីម្នាក់ដែលគេស្គាល់ថាជាជនជាតិវៀតណាមបានចងកសម្លាប់ខ្លួនដោយពុំដឹងពីមូលហេតុ នៅក្នុងបន្ទប់ទឹកលេខ៥ ជាន់ទី៣ នៃអគារដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ LE THIHAU អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម បានធ្វើអត្តឃាតដោយចង.កនឹងខ្សែភ្លើងពណ៌ខ្មៅចងភ្ជាប់នឹងដែកព្យួរខោអាវ នៅក្នុងបន្ទប់ទឹកលេខ៥ ជាន់ទី៣ នៃអគារដើមស្រល់ ។
នគរបាលបានបញ្ជាក់ថា សពត្រូវបាននគរបាលជំនាញរៀបចំបង្កើតគណៈកម្មាការដើម្បីធ្វើការត្រួតពិនិត្យ និងបំពេញបែបបទតាមនីតិវិធី ។ ករណីនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ