ក្រឡាប់​ផ្ងា​ជើង​មុខ​ព្រ​ឡាន​យន្តហោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​ព្រូស ពាក​ស្លាក​លេខ ភ្នំពេញ 2BB -9564 បើ​ក្នុង​ល្បឿន​លឿន​បាន​បុក​ជាមួយនឹង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ក្រឡាប់​ផ្ងា​ជើង​។ ក្រោយ​កើតហេតុ​គេ​សង្កេត​ឃើញ​មាន​បុរស​ជនជាតិ​ចិន ៣​នាក់ និង​នារី​ខ្មែរ ២​នាក់ បាន​ចេញពី​ក្នុង​រថយន្ត​មក ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយបន្សល់តែរថយន្ត៕