២​នាក់ ប្តី​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ត្រូវ​រថយន្ត​សេរី​ទំនើប​បុក​ពេញទំហឹង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៦A សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​បណ្តាល​អោយ ប្តី​ប្រពន្ធ ២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ហើយ​ម្ចាស់​រថយន្ត​រង​របួសធ្ងន់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក ម៉េ​ក​សឺ​ដេ​ស G63 ពាក់​ស្លាក​លេខ​កម្ពុជា HL.800 បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ពាក​ស្លាក​លេខ​កំពង់ឆ្នាំង ១C-៦១៨៣៕