ហ្វេសប៊ុក៖ ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត សម្រេចប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ បង្កអោយមានភាពវឹកវរ។ ស្រាប់តែពេលនេះលោក ផែង វណ្ណៈ បានសុំចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើការបំភ្លឺ។
ក្នុងនោះលោក ផែង វណ្ណៈ បានសរសេរបញ្ជាក់យ៉ាងនេះថា “ខ្ញុំបានសំណូមពរអោយឈ្មោះចក់ និង នាង ផល្លា បញ្ឈប់ការករូបថតលោកជំទាវមីង និង រូបថតសម្ដេចតេជោ ទៅបង្ហោះលេី ហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះគ្នា គឺក្នុងគោលបំណង ការពារកិត្តិយសលោកជំទាវមីង និង សម្ដេចតេជោ តែ ប៉ុណ្ណោះ ខ្ញុំបាទគ្មានចេតនាអាក្រក់ចំពោះលោកជំទាវមីងទេ 🙏 ខ្ញុំគោរព ស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ 🙏 ។ ខ្ញុំសង្ឃឹមថា លោកជំទាវមីងនឹងផ្ដល់ឱកាសអោយខ្ញុំបាទបានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង 🙏🙏”៕