បុក​គ្នា​ទំហឹង​នៅ​ផ្លូវបែក​ជា​៤ ហើយ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​៥៥ កែង​ផ្លូវ​២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា ហើយ​ខ្ទាត​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ទាំង ៣​គ្រឿង​នោះ​រួម​មាន Ford Raptor ពាក​ស្លាក​លេខ​ភ្នំពេញ ២BD-៣៦០៩, ព្រូស ពាក​ស្លាក​លេខ ភ្នំពេញ ២BE-៥៧៨១ និង​មួយ​គ្រឿង​ទៀត​ម៉ាក Toyota Previa ពាក​ស្លាក​លេខ​ភ្នំពេញ ២N-៥១២៩៕