របួសធ្ងន់​លើ​ស្ពាន​កោះ​ពេជ្រ ព្រោះ​តែត្រូវ…

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ស្ពាន​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ពាក​ស្លាក​លេខ​ភ្នំពេញ ២BP-១១៣១ ដោយឡែក​ម៉ូតូ​រង​គ្រោះ​ពាក​ស្លាក​លេខ​ភ្នំពេញ ១S-៨១៣២​។ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​បើក​មក​ដឹក​ជន​រង​គ្រោះ​ដើម្បី​ទៅ​កាន់​មន្ទីរពេទ្យ​៕