ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩:៣០នាទីយប់ថ្ងៃទី៧ ខែកកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយរថយន្តលុចស៊ីស GS300 បានបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាត។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើមានរថយន្តម៉ាកលុចស៊ីស GS300 ពណ៌ស ពាកស្លាកលេខភ្នំពេញ ២BE-៦៧៩៥ បើកដោយនារីម្នាក់បានបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ៕