គ្រូ​អគ្គិ​នេត្រ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​បើ​ករថយន្ត​ដឹក​ប្តី​ចេញពី​ខួបកំណើត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ខាង​មុខ​ក្លឹ​ប​កម្សាន្ត Epic ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​បន្ត​ខ្ទាត​ទៅ​បុក​នឹង​កង់​បី​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​២​គ្រឿង​នោះ​រួម​មាន​ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ ២AD-០០០១ ដែល​បើក​ដោយ​ជនជាតិ​ចិន និង​មួយ​គ្រឿង​ទៀត​ម៉ាក Lexus 400h ពាក​ស្លាក​លេខ ភ្នំពេញ ២AJ-៣០០៣ ដែល​បើកបរ​ដោយ​គ្រូ​អគ្គិ​នេត្រ កំពុង​ដឹក​ប្តី​ចេញពី​ខួបកំណើត​ទៅ​ផ្ទះ​វិញ​។

ក្រោយ​កើតហេតុ​ខាង​ភាគី​ជនជាតិ​ចិន​បាន​ទារ​សំណង​ជាង ១​ម៉ឺន​ដុល្លារ ដោយសារ​ដោះស្រាយ​គ្នា​មិន​ត្រូវ ទើប​ប្រគល់​អោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក រង​ចាំ​ការ​ដោះស្រាយ​៕