ភ្នំពេញ៖ នៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ថោង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងភ្លើង។ សមត្ថកិច្ចបានបន្តថា មូលហេតុ ឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការខាងលើបណ្តាលឲ្យឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ(៤ម៉ែត្រx៦ម៉ែត្រ) ចំនួន៣ខ្នងផុះ្ទ រួមទាំងសម្ភារអស់២ខ្នងផ្ទះទាំងស្រុង និង១ខ្នងយកសម្ភារចេញបាន។ ក្នុងកិច្ចអន្តរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់១៣ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ