បន្ត​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ លក់​សាំង​មិន​គ្រប់​លី​ត្រ​ចំនួន ២​កន្លែង​ទៀត

0

ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​លើ​វិស័យ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បន្ត​ចាត់វិធានការ​លើ​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២​ទីតាំង​ដែល​មិន​មាន​អនុលោម​ភាព​ខណៈ​ពេល​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង​ខេត្តបន្ទាយមានជ័យ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ដើម្បី​រក​ភាព​អនុលោម​នៅ​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ផ្សេង​ៗ​គ្នា ក្នុង ខេត្ត​ទាំង​បី​ខាងលើ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ដែល​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​សរុប​ចំនួន ១៣​ទីតាំង និង​ចាត់វិធានការ​តាម​នីតិវិធី​លើ​ម្ចាស់​ដេប៉ូ​ដែល​មិន​មាន​អនុលោម​ភាព​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF