នៅថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២ ដេប៉ូប្រេងឥន្ធនៈ ប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការកេងបន្លំចំនួនលីត្រនិងគុណភាព សរុបចំនួន ១២ទីតាំង ស្ថិតក្នុងស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកបាណន់និងស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកតាំងគោក ស្រុកបារាយណ៏និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ស្រុកខ្សាច់កណ្តាលនិងក្រុងតាខ្មៅ ខេត្តកណ្តាល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងភូមិសាស្ត្រខេត្តទាំងនោះរកឃើញបទល្មើស ក្នុងប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យតាមស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ៤៩ទីតាំង ហើយដេប៉ូដែលបានរកឃើញថាមិនមានអនុលោមភាពត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធី និងព្រមធ្វើកិច្ចសន្យាកែតម្រូវ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF