ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់លើវិស័យប្រេងឥន្ធនៈ និងទប់ស្កាត់អំពើមិនសុចរិត នៅថ្ងៃទី១៣ និង១៤ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងដែលមិនមានអនុលោមភាព។ ការចាត់វិធានការនេះគឺធ្វើឡើងស្របពេលមន្ត្រីជំនាញបន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈជាប្រចាំតាមស្ថានីយ/ដេប៉ូនៅក្នុងខេត្តនីមួយៗ។
គួរបញ្ជាក់ផងដែរថា ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលមន្ត្រីជំនាញបានត្រួតពិនិត្យសរុបចំនួន ២៤ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF