នារី​ម្នាក់​រង​របួស ព្រោះ​ដើរ​ឆ្លងថ្នល់​ពេល​យប់

0

កោះកុង ៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩ និង​០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​អ្នក​ថ្មើរជើង បណ្តាល​ឱ្យ​រង​របួស​មនុស្ស​០២​នាក់ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​៣៩-៤០ នៅ​ចំណុច​មុខ​សាលាឃុំ​កណ្តោល ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

មន្ត្រី​នគរបាល​ស្រុក​បូ​ទុម​សាគរ បានឱ្យ​ដឹង​ថា ៖ ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ស លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ទិស​ដៅ​ពី​កេ​ី​តទៅ​លិច លុះ​មក​ដល់​ចំណុច​កេ​ី​ត​ហេតុ​ក៏​បាន​បុក​អ្នក​ថ្មេ​ី​រ​ជេ​ី​ង​១​នាក់​ស្រី ដែល​បាន​ដេ​ី​រ​ឆ្លងផ្លូវ​បណ្តាល​អោយ​រង​របួសធ្ងន់ ចំនួន ២​នាក់ ប្រុស ១​នាក់ ។ អ្នក​ដេ​ី​រ​ថ្មេ​ី​រ​ជេ​ី​ង​ឈ្មោះ ឡឹ​ង ទុ​យ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។ អ្នកបើកបរ​ឈ្មោះ សុខ ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សុ​វ​ណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។ មូលហេតុ អ្នក​ថ្មេ​ី​រ​ជេ​ី​ង​ដេ​ី​រ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​អ្នកបើកបរ​ម៉ូតូ​ប្រើ​ល្បឿន​លឿន​ហើយ​មិន​បេ​ី​ក​ភ្លេ​ី​ង​ពេល​យប់ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​ប៉ុ​ស្តិ៏​រដ្ឋបាល​កណ្តោល រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ