ឃាត់​បាន​មុខសញ្ញា​កាច់​សោរ​.​ក​ម៉ូតូ បាន​ចំនួន ២​នាក់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​១០​និង​០០​នាទី ត្រង់​ចំណុច​ភូមិ​អូរ​ធំ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោរ​ម៉ូតូ​) កើតឡើង​ចំនួន​០១​លើក ដែល​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ច (click) ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​របស់​ជន​រង​គ្រោះ ឈ្មោះ សន សែន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុង​ខណៈ ដែល​ជន រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ក្បែរផ្លូវ ហេ​ី​យ​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ទីនោះ​។

យោង​តាម​របាយការណ៍​របស់ សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បាត់បង់​ម៉ាក Honda dream ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1O-2423​។ ពេល​ធ្វើ​សកម្មភាព​រួច​ជន សង្ស័យ បាន​គេចខ្លួន បាត់​តែ​ម្តង ។ ហេ​ី​យ​នៅ​ក្រោយ​កេ​ី​ត​ហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​ពី​ករណី​នេះ​មក​សមត្ថកិច្ច​នគរ បាល ហេ​ី​យ​រហូត​ដល់​វេលា​ម៉ោង​១៤​និង ២០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​នៅ​ចំណុច​ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង អនុវត្ត​តាម​យោបល់​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ទោ ហេង បារាំង អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដែល​មាន​លោក វរសេនីយ៍ទោ វេ គឹ​មចត់ ជា​អធិការ​នគរបាល​ស្រុក ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖០១.​ឈ្មោះ ម៉ុ​ន មា​យ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​០២.​ឈ្មោះ ហេង ចាន់​ធី ហៅ ង៉ោ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមសិប ឃុំ តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ សមត្ថកិច្ច​បាន​ធ្វេ​ី​ការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ -​ម៉ូតូ​ម៉ាក Honda dream ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1O- 2423 (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ )- ម៉ូតូ ០១ គ្រឿង ម៉ាក​Honda click ពណ៌​ស សេរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AN-6296 (​ជា​ម៉ូតូ​របស់ ជនសង្ស័យ​ជា​ធ្វើ​សកម្មភាព​) -​ទូរស័ព្ទ​ដៃ ០១​គ្រឿង (​ចាស់​) ។

នៅ​ពេល​នេះ ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បា ន​សមត្ថកិច្ច​នគរបាល រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ