អ​ជ្ញា​ធរ​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ នៅ​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ

0

ភ្នំពេញ​៖ ដោយ​ទទួល​បាន បទបញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​យប់​ថ្ងៃ សុក្រ ១១​កើត ខែ​ជេ​ស្ធ ឆ្នាំខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១១:០០​នាទី លោក កែម ហេង អនុប្រធាន​ប្រជា​ការពារ​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ប្រជារ​ការពារ​ខណ្ឌ ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​ជុំវិញ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ និង សួនច្បារ​មួយ​ចំនួន​ទៀត​ក្នុង​មួល​ដ្ឋា​ន​ខណ្ឌ ដែល​តែងតែ​បង្ករ​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង បង្ករ​អោយ កើត​មាន​ករណី លួច​-​ឆក់​-​ផ្ល​ន់ និង សកម្មភាព​ឈរ​បោក​ជា​ច្រើន​ទៀត ។

ជា​លទ្ធផល ប្រមូល​បាន​ស្ត្រី​រកស៊ី​ផ្លូវភេទ និង ក្រុម​ម៉ូតូ ដែរ​ឈរ​កាង​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចំនួន​១៥​នាក់ ស្រី​១០​នាក់ ប្រុស​៤​នាក់ ភេទ​ទី​បី ០១​នាក់ យក​មក សាលា​ខណ្ឌដូនពេញ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ មន្ទីរ​សង្គមកិច្ច និង អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង បង្ហាត់បង្រៀន​ចំណេះ​ជំនាញ​ដែល​សាមីខ្លួន​ចង់​ចេះ ដើម្បី​យក​ទៅ​ប្រកប​អាជីវកម្ម ផ្សេង​ក្រៅពី​របរ​ខាងលើ​នេះ​៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

May be an image of 2 people and people standingMay be an image of 7 people, people standing and street