ឆក់​បាន​សម្រេច​ហើយ ប៉ុន្តែ​រត់​មិន​រួច​ពី​សមត្ថកិច្ច​ដ​ដែរ

0

ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) នៅ​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ ម៉ោង​២២​និង​០០​នាទី​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អៀង អុំ ភេទ​ស្រី អាយុ​៦៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់ នៅ​ភូមិ​សាលា មនាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំពិល ខេត្តកោះកុង​។ ចំណេ​ក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ថោ​ង សីហា ភេទ ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់ ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។

សមត្ថកិច្ច​នគរបាល បាន​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ កាន់​កាបូបយួរ​ពណ៌​ខ្មៅ ក្នុង​កាបូប​មាន ៖ ខ្សែ​ក​មាស ១​ខ្សែ ទម្ងន់ ១ តម្លឹង​, ខ្សែដៃ​មាស ១​ខ្សែ ទម្ងន់ ៥​ជី​, ប្រាក់ ១២​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក Oppo ពណ៌​ខៀវ ឈរ​ចាំ​កូន ស្រាប់តែ​មាន​ជនសង្ស័យ​០២​នាក់ ឈ្មោះ​ថោ​ង សីហា និង​ឈ្មោះ រ៉ូ ដើរមក​ជិត ឆក់​កាបូប​ពី​ដៃ​ជន​រង​គ្រោះ​បាន​សម្រេច​រត់គេច​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ចោរ​ៗ ក៏​មាន​សមត្ថកិច្ច​ល្បាត​ក្បែរ​នោះ ជួយ​អន្ត​រ៉ា​គម​ន៍ ឃាត់ខ្លួន​រីឯ ជនសង្ស័យ​ឈ្មោះ រ៉ូ រត់គេច​ខ្លួន​បាត់​។ លទ្ធផល​ធ្វើ​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ ៖ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។

បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថោ​ង សីហា រួម​នឹង​វត្ថុ​តាង​កាបូបយួរ​ជន​រង​គ្រោះ បញ្ជូន​មក​ប៉ុស្តិ៍​ច្បារ​អំពៅ​២ ធ្វើការ​សាកសួរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ