អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry បានរិះគន់តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ចំពោះការអត្ថាធិប្បាយរបស់គាត់មុនពេលចាញ់ក្រុម Real Madrid ក្នុងលទ្ធផល 1-0 នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។ ហង្សក្រហមមិនអាចយកឈ្នះលើក្រុម Los Blancos បានទេ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទីពីររបស់ Vinicius Junior គឺគ្រប់គ្រាន់ដើម្បីធានាបានជ័យជម្នះសម្រាប់ក្រុមរបស់លោក Carlos Ancelotti ។
និយាយមុនការប្រកួត Salah ហាក់បានតាំងចិត្តសងសឹក Real Madrid សម្រាប់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០១៧-១៨។ Los Blancos ទទួលបានលទ្ធផលល្អពី Liverpool នៅយប់នោះផងដែរនៅក្នុងជ័យជម្នះ 3-1 អំឡុងពេលដែល Salah ត្រូវបានប្តូរចេញដោយសារតែមានរបួសស្មា។ កីឡាករសញ្ជាតិអេហ្ស៊ីបបានប្រាប់ BBC Sport កាលពីដើមសប្តាហ៍នេះថា៖ «យើងព្យាយាមរកគ្រាប់បាល់ដើម្បីយកឈ្នះ»។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការចាញ់របស់ពួកគេកាលពីថ្ងៃសៅរ៍ Thierry Henry បាននិយាយថា Salah ថាមានភាពក្រអឺតក្រទមពេក មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ បុរសជនជាតិបារាំងរូបនេះបានប្រាប់ CBS Sports ថា៖
«ខ្ញុំតែងតែនិយាយរួចមកហើយ ថាកុំនិយាយអ្វីផ្តេសផ្តាស់មុនវគ្គផ្តាច់ព្រ័ត្រ។ យកឈ្នះ Real Madrid សិនបន្ទាប់មកចាំនិយាយ ហើយនិយាយថា វាជាការសងសឹក។ នៅពេលអ្នកនិយាយមុនវគ្គផ្តាច់ព្រ័ត្រ ដាច់ខាតអ្នកត្រូវតែឈ្នះវា»។
Salah មិនអាចមានឥទ្ធិពលលើការប្រកួតនោះទេ ដូចដែលគាត់តែងតែជួបប្រទះជាមួយក្រុមរបស់លោក Jurgen Klopp ទល់នឹងក្រុម Real Madrid ខណៈដែលហង្សក្រហមបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីរក្នុងរយៈពេល 4 ឆ្នាំ៕