ឃើញ​ទេ​!! ប្រហែស​តែ​បន្តិច​ទេ គឺ​បណ្តាល​អោយ

0

កោះកុង ៖ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក មាន​ករណី​រថយន្ត​ក្រឡាប់​បង្ក​ដោយ​ខ្លួនឯង រថយន្ត​ម៉ាក SCANIA ពាក់​ស្លាក ភ្នំពេញ 3F-4950 នៅ​ចំណុច​គល់​ស្ពាន​ស្ទឹង​ក្រ​យ៉ាង ស្ថិត​ក្នុងភូមិ​គ​គរ​ជ្រុំ ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្ម​បាំង បណ្តាល​អោយ​មនុស្ស​រង​របួស​០១​នាក់​ប្រុស ។ មូលហេតុ រថយន្ត​ចុះ​ចំណោទ​លឿន ហ្រាំ​ង​មិន​ស៊ី ។

អ្នកបើកបរ ឈ្មោះ​សំ បូ​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូង ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង មាន​របួស​ផ្ទៃមុខ ជើង ដៃ និង​ក្បាល ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឫស្សី​ជ្រុំ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ