ចាប់​បាន​ប្តី​ឃោរឃៅ ដែល​សម្លាប់​ប្រពន្ធ​ដោយ​កាត់​.​ក

0

ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​០២:៤៥​នាទី កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​ជន​ដៃដល់​សម្លាប់​ប្រពន្ធ​ដោយ​កាត់​ក កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ