សុទ្ធតែ​ជា​អ្នកជំនាញ​ប្រើ​ដែក​ជ្រុង​ចុងសំប៉ែតស្រួច កាច់​សោ​រក​ម៉ូតូ

0

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម (​ប្រើ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​កាច់​សោ​រក​ម៉ូតូ​) ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៣០​នាទី ត្រង់​ចំណុច​ឃ្លាំង​ការ៉ូ ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ភិន ភ័ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត ទីលំនៅ​ភូមិ​ខ្ពប ឃុំ​រកា​រលើ ស្រុក​ស្អាង​ខេត្តកណ្តាល ។ ជនសង្ស័យ​មានឈ្មោះ ភា លី​ហៀ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ឈ្មោះ មន ណាំ​ឈៀវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ ១-​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០២, ២-​ដែក​តូច​ស្រួច​សម្រាប់​ឆ្កឹះ​សោរ​ចំនួន​០១, ៣-​កូនសោរ​ម៉ូតូ​ចំនួន​០១, -​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HJ-3010 , ៤-​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1JA-8557 ។ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ