ច្នៃ​ផាវ​បោក​ត្រី​ខុស​បច្ចេកទេស បណ្តាល​អោយ​ដាច់​កដៃ​ម្ខាង

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ ត្រង់​ចំណុច​អូរ​តា​តឹង ស្ថិត​ក្នុងភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត មាន​ករណី​ច្នៃ​ជាតិ​ផ្ទុះ (​ផាវ​) បោក​ត្រី​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ផ្ទុះ​រង​របួសធ្ងន់​បុរស​២​នាក់ ។

លោក​វរសេនីយ៍ទោ ម៉ែ​ន រី​ម អធិការ​នគរបាល​ស្រុក​សំឡូត បាន​រាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​គ្រោះថ្នាក់​ផាវ​កែ​ច្នៃ​សម្រាប់​បោក​ត្រី​នេះ ធ្វើ​អោយ​មនុស្ស​រង​របួស​ចំនួន​០២​នាក់ ឈ្មោះ មឿ​ន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត (​របួស​ដាច់​កដៃ​ខាងឆ្វេង​) និង​ឈ្មោះ សុត សឿ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត (​របួស​ដៃជើង​ខាងស្តាំ និង​ភ្នែក​ខាងឆ្វេង​)​។

ករណី​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​កែ​ច្នៃ​ផាវ​បង្ក​ជា​គ្រឿងផ្ទុះ​ខុស​បច្ចេកទេស​ដូច​ករណី​ខាងលើ​នេះ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស សត្វ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ