ព្រោះតែ​ខ្លាច​ឪពុក​ម្តាយ​ស្តីបន្ទោស​រឿង​យក​លុយ​លក់​ដំឡូង​ចាយ​អស់ ទើប​សម្រេចចិត្ត​ធ្វើ​រឿង​នេះ

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ត្រង់​ចំណុច​ជើងភ្នំ​ទាក់​ព្រាត់ ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ មាន​ករណី​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ស្លាប់​០១​នាក់ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ន សាមី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​សម្រេចចិត្ត​ចង​.​ក​បញ្ចប់ជីវិត​របស់​ខ្លួន​នេះ ដោយសារ​ចាយ​លុយ​លក់​ដំឡូង​អស់​ខ្លាច​ឪពុក​ម្តាយ​ស្តីបន្ទោស ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​សព​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉ុ​ន សាមី ពិតជា​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ