ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា ក្រោយ​ប្រើ​អំពើ​ហឹ​ង្សា​រហូត​ជន​រង​គ្រោះ​ស្លាប់

0

កោះកុង ៖ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល លោក​វរសេនីយឯក ឆឹង វាសនា ស្នងការ​រង ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ផ្នែក​អនុវត្ត​ដីកា សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ បាន​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ចេញ​ដោយ​លោក កែវ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តកោះកុង បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​ឈ្មោះ យ៉​ន វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ពា​ក្រសោប ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ពី​បទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសា​មរណៈភាព​នៃ​ជន​រង​គ្រោះ និង​បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

លោក​វរសេនីយឯក ឆឹង វាសនា បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ចាប់ខ្លួន​ឈ្មោះ យ៉​ន វី​រៈ ធ្វើ​នៅ​ចំនុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ​ខេត្តកោះកុង​។

លោក​វរសេនីយឯក ឆឹង វាសនា ស្នងការ​រង បាន​បញ្ជាក់​ថា ឈ្មោះ យ៉​ន វី​រៈ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ខាងលើ​រួច​បាន​រត់គេច​ខ្លួន​រស់នៅ​ជា​ច្រើន​កន្លែង​អស់​រយៈពេល​ជាង ១​ឆ្នាំ ប៉ុន្តែ​កម្លាំង​ជំនាញ​នូវ​តែ​បន្ត​ស្រាវជ្រាវ​រហូត​ដល់​ធ្វើការ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​នេះ​។

បច្ចុប្បន្ន​ទណ្ឌិត​ខាង​លើក​ម្លាំ​ជំនាញ​កំពុង​បំពេញបែបបទ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​តាម​និ​តី​វិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ