ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន ធ្វើ​អោយ​បុរស​ម្នាក់​នេះ​ធ្វើ​រឿង​មិន​នឹក​ស្មាន​ដល់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨​និង​៣០​នាទី មាន​ករណី​អត្តឃាត ដោយ​មាន​មនុស្ស​លោត​ចូល​ក្នុង​លូ​ទឹក​អណ្ដូង​ចេញ​ជំរៅ ០៨​កង់ ស្មើរ​០៤​ម៉ែត្រ ស្ថិត​នៅ​ក្រោយ​សាលា​សុវណ្ណ​ភូមិ ចំនុច​ក្រុម​ទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជន​រង​គ្រោះ​ឈ្មោះ អឹ​ម វឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ស្នាក់​នៅ​ទីកន្លែង​កើតហេតុ​ខាងលើ មុខរបរ មិន​ពិតប្រាកដ​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អឹ​ម វ៉ា​ន់ (​ម្ដាយបង្កើត​សព​) ភេទ ស្រី អាយុ ៦៤​ឆ្នាំ បាន​បញ្ជាក់​អោយ​ដឹង​ថា កន្លង មក​កូនប្រុស​របស់​ខ្លួន​ឈ្មោះ អឹ​ម វឿ​ន ធ្លាប់​មាន​ជំងឺ​ស​សៃ​ប្រសាទ និង​ប្រើប្រាស់​គ្រឿងញៀន​ផង ខ្លួន​ក៏​យក​កូន​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿង (​មណ្ឌល​ពិភព​ក្ដី​សង្ឃឹម​ថ្មី​) ចំនួន​០២​លើក តែ​កូន​ខ្លួន​មាន​ជំងឺ​ក៏​យក​មក​នៅផ្ទះ​វិញ បាន​មួយ​រយះ​កូន​ខ្លួន​ចេះ​តែ​ដើរ​អុកឡុក​អ្នក​ជិតខាង​ដោយ​យក​ដុំ​ថ្ម​ដើរ​គុប​ផ្ទះ​គេ និង​រក​ដុត​ផ្ទះ​អ្នក​ជិតខាង​ទៀត រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ០៨​និង ០០​នាទី កូន​ខ្លួន​ឈ្មោះ អឹ​ម វឿ​ន បាន​អង្គុយ​នៅ​មាត់​លូ (​អណ្ដូង​ចេញ​មានទឹក​ពេញ​ជំរៅ ០៨​កង់​) បាន​យក ដុំ​ថ្ម​និង​ដុត​ភ្លើង​គប់​ទៅ​លើ​អ្នក​ជិតខាង​រួច​ក៏​លោត​ចូល​ទៅ​ក្នុង​លូ​ទឹក​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ អឹ​ម វឿ​ន ពិតជា​លោត​ចូល​លូ​ទឹក​អណ្ដូង​ចេញ​ជំរៅ ០៨​កង់ ស្មើរ​០៤​ម៉ែត្រ​ស្លាប់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ