បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man City នឹងធ្វើការប្រកាសជាផ្លូវការណ៍អំពីកីឡាករ Haaland មកចូលរួមជាមួយខ្លួនសប្តាហ៍នេះ។ ក៏ដូចគ្នានេះដែរ តាមការរំលឹកទុកកីឡាករ Karim Adeyemi នឹងចូលរួមជាមួយ Borussia Dortmundដូចគ្នា។ កិច្ចព្រមព្រៀងទាំង២ បានបញ្ចប់ដោយជោគជ័យ។
ក្លឹប Borussia Dortmund នឹងវិនិយោគនៅប្រាក់ ៣៨លានអឺរ៉ូ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Adeyemi នៅរដូវក្តៅ៕