អគ្គី​ភ័យ​កើតឡើង​ទាប​ភ្លឺ បំ​ផ្លា​ញ​បន្ទប់​ជួល ៤​កន្លែង​គ្មាន​សល់

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​៣ និង​២០​នាទី​ទៀប​ភ្លឺ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ឆាបឆេះ​បន្ទប់​ជួល មួយ​កន្លែង ដោយ​ក្នុង​នោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន ៤​បន្ទប់​ជួល ស្ថិត​នៅ​ចំណុច​ផ្លូវ​១០៣ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​បញ្ជា​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក បាន​បន្ត​ថា ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​បង្ក​ជា​អគ្គិភ័យ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​បន្ទប់​ជួល​ថ្ម​ប្រក់​ស័ង្កសី ចំនួន ៤​បន្ទប់ ទំហំ (៤​ម៉ែត្រ x ៨​ម៉ែត្រ​) និង​ខូចខាត​សម្ភារៈ ម៉ា​ស៉ី​ន​លាង​ម៉ូតូ​, គ្រឿងបន្លាស់​ទូរស័ព្ទ​, សម្ភារៈ​សាឡ​ន និង​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡេ​ី​យ ។

លោក​វរសេនីយ៍ឯក បាន​បន្ត​ទៀត​ថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​របស់​យើង​បាន​ធ្វើការ​អន្តរាគមន៍​ពន្លត់​ទាំងស្រុង​នា​វេលា​ម៉ោង​៤ និង​០០​នាទី​ទៀប​ភ្លឺ នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ ។ ដោយនៅ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​កម្លាំង​ជំនាញ​របស់​យេ​ី​ង​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ៦​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ៦​ឡាន ស្មើរ​នឹង ២៤​ម៉ែត្រគូប ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ