បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា កីឡាករ Frenkie de Jong បាននិយាយថា “ការសន្ទនាជាមួយ Xavi គឺល្អណាស់។ ខ្ញុំមានទំនុកចិត្តលើខ្លួនឯង ហើយគ្រូបង្វឹកក៏និយាយថាគាត់ក៏មានដែរ ដូច្នេះមនុស្សគ្រប់គ្នាសប្បាយចិត្ត”។
គាត់បន្ថែមថា “សម្ពាធគឺតែងតែល្អសម្រាប់អ្នកលេង ដើម្បីទទួលបានអ្វីដែលល្អបំផុតពីខ្លួនគាត់ សម្ពាធមិនដែលច្រើនពេកទេ”៕