ខំប្រឹង​ស៊ីឈ្នួល​គេ​ធ្វើការ​ទាំង​រលឹម​ព្រោះ​ជីវភាព ចុង​ក្រោយ​ត្រូវ​ស្លាប់​ដោយសារ​តែ​…

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​៣៥​នាទី ត្រង់​ចំណុច​បឹង​អំពិល ស្ថិត​ក្នុង​ក្រុម​ទី​០១ ភូមិ​ព្រៃ​ត្រ​ទ្បា​ច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង មាន​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​កើត​ទ្បើ​ង បណ្តាល​អោយ​ស្លាប់​មនុស្ស ០១​នាក់​ឈ្មោះ សុខ នឹង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្ប​បាក់ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​បាន​មក​ស៊ីឈ្នួល​រើស​គ្រាប់​ផ្លែ​ចន្ទី​នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​។

តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា គ្រោះ​រន្ទះបាញ់​នេះ​កើតឡើង​ខណៈ​ពេល​ដែល​ជន រង​គ្រោះ​ឈ្មោះ សុខ នឹង កំពុង​តែ​រើស​គ្រាប់​ផ្លែ​ចន្ទី​ពេល​មេឃ​កំពុង​រលឹម​។

ក្រោយ​ពេល​ដែល​ទទួល​ដំណឹង​កម្លាំង​ផ្នែក​ជំនាញ​កោសល្យវិច័យ​បាន​ចុះ​ទៅ​ពិនិត្យ​សព ព្រម​ជាមួយនឹង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព​បញ្ជាក់​ថា​សព​ជន​រង​គ្រោះ​ឈ្មោះ សុខ នឹង ពិតជា​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជូន​ដល់​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ