កោះកុង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្រែអំបិល បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុង ។ឮ
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ គង់ មុំ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ មានទីលំនៅបច្ចុប្បន្នភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល គឺបានប្ដឹងឈ្មោះ លិន ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្ដីចុងមានទីលំនៅបច្ចុប្បន្នភូមិបានទៀតឃុំដងពែង ពីបទ រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ ខ.រ.ណ អាយុ១៤ឆ្នាំ ខណៈរូបគាត់ជាម្ដាយពុំនៅផ្ទះ ។
ក្នុងពាក្យបណ្តឹងឲ្យដឹងទៀត ក្រោយពីធ្វើសកម្មភាពរួចហើយរូបគាត់ជាម្តាយបានដឹងរឿងហេតុនេះឡើងស្រាប់តែឈ្មោះ លិន ចាន់ណា បានគំរាមមកលើរូបគាត់ជាប្រពន្ធថា បើយករឿងទាំងនេះទៅប្រាប់សមត្ថកិច្ចរូបគេនឹងសម្លាប់ចោលទៀតផង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ