ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវនឹងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖
១. ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ
២. ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ
៣. ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់បានសារភាពថាខ្លួនបានធ្វើសកម្មភាពស្ទាក់ចាប់ជនរងគ្រោះ ដើម្បីរំលោភបូក រួចទើបវាយសម្លាប់ទំលាក់ទឹកអូរតែម្តង។
ដោយក្នុងនោះជនរងគ្រោះមានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ត្រូវបានប្រទះឃើញសាកសពកាលពីម៉ោងប្រមាណ ២៣យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ក្នុងសភាពអាក្រាតកាយនៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលសង្ស័យជាករណីរំលោភ៕