ក្មេង​ប្រុស​ម្នាក់​ស្លាប់​ភ្លាម​ៗ ព្រោះតែ​ឃាតករ​ពន្លឺ​បាញ់​ស្លាប់

0

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​រន្ទះបាញ់ ខណៈ​ដេញគោ​ត្រឡប់​ចូល​ផ្ទះ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​១៥​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ ចំណុច​វាល​គោក​តា​ម៉ា​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រមាណ​ជា​២,៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុ​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ឈ្មោះ ជា ត្រាន ប្រជា​កា​ពារ​បាន​រាយ​ការ​ណ៏​មក​ថា (​មាន​ករណី​រន្ទះបាញ់​ស្លាប់​) កម្លាំង​នគរបាល​មូ​ដ្ឋា​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទើប​ដឹង​ថា​កុមា​រា​រង​គ្រោះ​ឈ្មោះ រ៉ា រឿ​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ​.​នៅ​ភូមិ​ឈូក​.​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​មុ​ពេល​កើតហេតុ មេឃ​មាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់ និង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ។ ពេល​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ឃើញ​សភាព​ផ្ទៃមេឃ​មិន​ស្រួល​ក៏​បាន​ដេញគោ​ត្រឡប់​មក​ផ្ទះ ពេល​មក​ដល់​ចំណុច​វាល​គោក​តា​ម៉ា​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង ។

សព​ក្មេង​រង​គ្រោះ​បាន​ប្រគល់​ជូន​ល្រុ​ម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​រួច ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ