បាត់ដំបង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីបទធ្វើអោយខូចខាតដោយចេតនា (វាយកញ្ចក់រថយន្ត) ត្រង់ចំណុចក្រុមទី០៣ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ម៉ន កែវទិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល បានយកតុដែកវាយកញ្ចក់រថយន្ត ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ មុំ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។ សម្ភារៈខូចខាតរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៣ (បែកកញ្ចក់មុខ បែកកញ្ចក់ក្រោយ និងបែកកញ្ចក់ចំហៀងខាងស្តាំ)។ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ខ្មៅ ។ ក្នុងនោះនគរបាលស្រុកបានដកហូតសម្ភារៈជាវត្ថុតាងរួមមាន តុដែកចំនួន ០១ និងកាំបិតផ្លែដែកដងឈើចំនួន ០១។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ