ភ្នំពេញ ៖ នៅថ្ងៃ០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១និង១៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី៣ សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ខណ្ឌ៧មករា បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ) នៅចំណុចមុខផ្ទះលេខ148Eo ផ្លូវ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ទ៧មករា ។
ជនសង្ស័យមានឈ្មោះ ណាក់ នឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។
ក្រោយពីសមត្ថកិច្ចបាន ឃាត់ខ្លួនធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផលឃើញថា វិជ្ជមាន(មានសារធាតុញៀន) និងក្រុមគ្រូពេទ្យបានមកយក សំណាកបញ្ជាក់ជាលទ្ធផលឃើញថា អវិជ្ជមានមេរោគកូវីដ-១៩ ។
វត្ថុតាងនិងសម្ភារៈដកហូតពីជនសង្ស័យមានម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខ 1IL-3560 (ជារបស់ជនរងគ្រោះ បានប្រអោយទៅម្ចាស់វិញ) និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ