ឆេះ​រថយន្ត​អស់ ២​គ្រឿង ព្រោះតែ​ឆ្លង​ចរន្ត​ពី​ក្បាល​អា​គុយ

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង ០៣:៣០ នាទី​ទៀប​ភ្លឺ ថ្ងៃ​សៅរ៍ ៨​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែ មេ​សា ឆ្នាំ​២០២២ មាន​ករណី​អគ្គី​ភ័យ​ឆេះ​រថយន្ត​បាន​កើតឡើង​នៅ​ផ្លូវលំ​ផ្ទះ​លេខ​២ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោ​ធឹ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
+ ម្ចាស់​ទីតាំង​ឈ្មោះ​: ឈឹ​ម ចាន់​ឌឿ​ន ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ ។
+ ម្ចាស់​ទីតាំង​ឈ្មោះ​: អ៊ែ​ម សំ​អុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ គ្រូពេទ្យ ។
+ មូលហេតុ​: បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ពី​ក្បាល​អា​គុយ​បង្ក​ជា​អគ្គិភ័យ ។
+ រថយន្ត​ឆេះ​ចំនួន​០២​គ្រឿង

១- ម៉ាក​ហ្វ​ត​XT ២០២១ ព​ណ័ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BL ៦៥៧០ ខូចខាត​ខាង​មុខ ។
២- ម៉ាក​ហា​យ​ឡែ​ន​ឌឹ​រ័ ២០០១ ព​ណ័ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AG ៦១៥៧ ខូចខាត​ខាងក្រោយ ។
+ ខូចខាត​សម្ភារៈ​: ឆេះ​រថយន្ត​ចំនួន ០២ គ្រឿង​ប្រហែល​៤០% នឹង​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។
– ស្លាប់​មនុស្ស : គ្មាន ។
– របួស​មនុស្ស​: គ្មាន ។
+ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រេ​ី​ប្រាស់​រថយន្ត​កា​រិ​យា​អគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ០១ រថយន្ត ស្មើរ​នឹង ០៤​ម៉ែត្រគូប ។
– ពន្លត់​ចប់ : នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​៕