ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ៖
១. ករណីអតិថិជនដែលបានបាត់វិក្កយបត្រទឹកដែលមិនទាន់ហួសសុពលភាព អាចធ្វើការទូទាត់តាមរយៈ ប្រព័ន្ធធនាគារដោយប្រើប្រាស់លេខសម្គាល់អតិថិជនដែលមាននៅលើវិក្កយបត្រចាស់។
២. បើវិក្កយបត្រដែលបាត់នោះហួសសុពលភាព សូមអតិថិជនយកវិក្កយបត្រចាស់ ឬ ថតលេខ សម្គាល់នាឡិកាទឹកឱ្យបានច្បាស់ រួចអញ្ជើញមកស្នាក់ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្នើ សុំព្រីនវិក្កយបត្រថ្មីសម្រាប់ធ្វើការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាត។
អតិថិជនអាចស្វែងរកទីតាំងស្នាក់ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈ Link ខាងក្រោមនេះ
https://www.google.com/…/data=!4m5!3m4!1s0x0…
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៦៣២ ០១៦៨ (ចន្ទ-សុក្រ ៨:នាទីព្រឹក-៤:៣០នាទីរសៀល)