ដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកពួក ស្រុកស្រីស្នំ និងស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកស៊ីធរកណ្តាលនិងស្រុកពារាំង ខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងរកភាពមិនអនុលោមក្នុងធុរកិច្ចដែលម្ចាស់ស្ថានីយ/ដេប៉ូមួយចំនួនមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ។
តាមរយៈលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញ ជាមួយនឹងឧបករណ៍ Pumpwatch នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ លើស្ថានីយ/ដេប៉ូសរុបចំនួន ១៩ទីតាំង មន្ត្រីយើងបានរកឃើញដេប៉ូចំនួន ១២ទីតាំងពុំមានភាពអនុលោម ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចនេះមន្ត្រីយើងបានតម្រូវឱ្យម្ចាស់ដេប៉ូទាំងនោះធ្វើកិច្ចសន្យាកែតម្រូវ និងពិន័យអន្តរការណ៍ផងដែរ៕