ភ្នំពេញ៖ នៅល្ងាចម៉ោងប្រមាណ ៥:៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ លោក ផែង វណ្ណៈ បានបញ្ជាក់ថា ម្ចាស់រថយន្ត Tundra ដែលបេីកបរបញ្ច្រាស់ទិសដៅចរាចរមិនទាន់បង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមននៅឡើយទេ បើទោះបីជាសមត្ថកិច្ចនគរបាលខណ្ឌបានដកហូតរថយន្ដមករក្សាទុកនៅអធិការដ្ឋានហើយក៏ដោយ ។
គួរបញ្ជាក់ថា ការពីម៉ោងប្រមាណ ៩:៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ ក្រោយបុរសម្នាក់បើករថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2BO-8073 ទាំងបញ្ច្រាស់ទិស ហើយបានមកឈប់ចោលកណ្តាលផ្លូវ ដើរចូលផ្ទះធ្វើព្រងើយ។ សកម្មភាពនេះបានធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅចំណុចបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕