ឃាត់​បាន ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​បូក​លើ​យុវតី ១៦​ឆ្នាំ បាន​សម្រេច

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​បូក​ទៅ​លើ​យុវតី​ម្នាក់​ដែល​មាន​អាយុ ១៦​ឆ្នាំ បាន​សម្រេច នៅ​ចំនុច​ចម្ការ​ដំឡូង ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ផើង ស៊ី​ផូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ​បាន ប៊ូ​ន ហៅ​ហួង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ ស​. ស​.​វ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​៕